ជើង​កប

ជើង​កប


នៅ​ស្ពាន​ឈើទាល​ធំ​ មាន​គ្រោះថ្នាក់​កើត​ឡើង​ជា​ច្រើន មនុស្ស​ស្លាប់​មិន​សូវ​ខាន ហើយ​គេ​នាំ​គ្នា​ថា​កន្លែង​នោះ​គឺ​មាន​ជើង​កប។ នៅ​ក្បែរ​នោះ​មាន​ដើម​ឈើទាល​ធំ​មួយ ដែល​មាន​ព្រលឹង​សក្ដិសិទ្ធិ​ឋិត​នៅ ក្រោយ​មក​អ្នក​ស្រុក​អ្នក​ភូមិ​បាន​នាំ​គ្នា រៀបចំ​ពិធី​នៅ​ពេល​យប់ ដើម្បី​រក​វិធី​ដោះស្រាយ​ជាមួយ​ព្រលឹង​អស់​នោះ។ បន្ទាប់​មក​ទាំង​អស់​គ្នា ក៏​បាន​សុខសាន្ត មិន​ដែល​ឮ​មាន​អ្នក​ជិះ​ម៉ូតូ​ដួល​ស្លាប់​ដូច​ពេល​មុន​ទេ។