បេសកកម្មមួយ វគ្គ ទាសករផ្លូវចិត្ត
ផ្លូវចិត្តដ៏ស្មុគស្មាញរបស់ម៉ូកា បានបែងចែកពិភពរបស់នាងជាពីរផ្នែក ទីមួយគឺ ប្រឈម មុខ នឹង ការ កុហក ទីពីរគឺ ស្វែងរកហេតុផលនៃការកុហក។ ការបំផ្ទុះអាវុធនុយក្លេអ៊ែរដែលក្រុមរាជរដ្ឋាភិបាល និងក្រុមភ្នាក់ងារសម្ងាត់បានទប់ស្កាត់កាលពីអតីតកាល បែរជាអាចសម្លាប់ជីវិតមនុស្ស ដែលមិនដឹងអីជាច្រើន នាពេលបច្ចុប្បន្ន រឿងដែលចប់ បែរជាកើតឡើងវិញ អ្នកដែលទៅ បែរជាត្រលប់មកវិញ។ បុរសដ៏ល្អរបស់ម៉ូកា បានធ្លាក់ខ្លួនជាជនសង្ស័យម្ដងទៀត អារម្មណ៍ល្អៗរវាងពួកគេ ប្រែជាប្រេះស្រាំ។ អ្នកក្បត់ខ្ញុំ! ខ្ញុំក្បត់អ្នក! យើងក្បត់គ្នា! នៅពេលដែលនាងមិនអាចទុកចិត្តអ្នកណាបានសូម្បីតែខ្លួនឯង នាងបានរកឃើញថា គ្រប់គ្នាព្រមទាំងខ្លួននាង បែរជាជ្រើសយកការលេងល្បែងផ្លូវចិត្ត ដើម្បីយកឈ្នះគ្នារៀងខ្លួន។