បេសកកម្ម​មួយ វគ្គ ទាសករ​ផ្លូវ​ចិត្ត

បេសកកម្ម​មួយ វគ្គ ទាសករ​ផ្លូវ​ចិត្ត


ផ្លូវ​ចិត្ត​ដ៏​ស្មុគស្មាញ​របស់​ម៉ូកា បាន​បែងចែក​ពិភព​របស់​នាង​ជា​ពីរ​ផ្នែក ទី​មួយ​គឺ ប្រឈម មុខ នឹង ការ កុហក ទី​ពីរ​គឺ ស្វែងរក​ហេតុផល​នៃ​ការ​កុហក។ ការ​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​ដែល​ក្រុម​រាជរដ្ឋាភិបាល និង​ក្រុម​ភ្នាក់ងារ​សម្ងាត់​បាន​ទប់ស្កាត់​កាល​ពី​អតីតកាល បែរ​ជា​អាច​សម្លាប់​ជីវិត​មនុស្ស ដែល​មិន​ដឹង​អី​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​ រឿង​ដែល​ចប់ បែរ​ជា​កើត​ឡើង​វិញ អ្នក​ដែល​ទៅ បែរ​ជា​ត្រលប់​មក​វិញ។ បុរស​ដ៏​ល្អ​របស់​ម៉ូកា​ បាន​ធ្លាក់​ខ្លួន​ជា​ជនសង្ស័យ​ម្ដង​ទៀត អារម្មណ៍​ល្អៗ​រវាង​ពួក​គេ ប្រែ​ជា​ប្រេះស្រាំ។ អ្នក​ក្បត់​ខ្ញុំ! ខ្ញុំ​ក្បត់​អ្នក! យើង​ក្បត់​គ្នា! នៅ​ពេល​ដែល​នាង​មិន​អាច​ទុក​ចិត្ត​អ្នក​ណា​បាន​សូម្បីតែ​ខ្លួនឯង នាង​បាន​រក​ឃើញ​ថា គ្រប់​គ្នា​ព្រម​ទាំង​ខ្លួន​នាង បែរ​ជា​ជ្រើស​យក​ការ​លេង​ល្បែង​ផ្លូវចិត្ត ដើម្បី​យក​ឈ្នះ​គ្នា​រៀងខ្លួន។