CEO - បណ្ដូល​ចិត្ត

CEO - បណ្ដូល​ចិត្ត


ជេសស៊ី​ត្រូវ​ម្ដាយ​បង្ខំ​អោយ​មក​រស់នៅ​ជាមួយ​នឹង​ចិត្រា​ក្នុង​ខន់ដូ​តែ​មួយ​ក្នុង​រយៈពេល​មួយ​ខែ។ បើ​ពួកគេ​មិន​អាច​ស្រលាញ់​គ្នា​បាន​ទេ ម្តាយ​នាង​ក៏​នឹង​លែង​បង្ខំ​នាង​អោយ​រៀបការ​ជាមួយ​នឹង​អនាគតCEOរបស់​ក្រុមហ៊ុន UniCam Airwayម្នាក់​នេះ​ទៀត​ដែរ។ ក្មេង​ស្រី​អាយុ​ម្ភៃ​មួយ​ឆ្នាំ​ម្នាក់​នេះ​ មើល​មក​ចិត្រា កំលោះ​សង្ហា​រាង​ខ្ពស់​ស្រលះ​អាយុ​២៩​ឆ្នាំ​ដូច​ជា​គូ​សត្រូវ​ម្នាក់។ នាង​គិត​ថា​ គេ​ជា​មនុស្ស​ចាស់ ចូល​ចិត្ត​តែ​គ្រប់គ្រង​នាង​គ្រប់​រឿង។ នាង​មិន​ចូល​ចិត្ត​គេ​បន្តិច​ណា​ឡើយ។ អ្នក​កំលោះ​ក៏​មិន​ធ្លាប់​មើល​មក​នាង​លើស​ពី​ប្អូន​ស្រី​ដែរ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ​បន្ទាប់​ពី​គេ​មក​នៅ​ក្នុង​ខន់ដូ​ជាមួយ​នឹង​ក្មេង​ស្រី​រប៉ិលរប៉ូច​ម្នាក់​នេះ។ គេ​លង់​នឹង​នាង​ដោយ​មិន​ដឹង​ខ្លួន។ មនុស្ស​ប្រុស​នឹង​ធឹង​ មឹសៗ​មិន​សូវ​ចេះ​និយាយ​ដូច​គេ អាច​នឹង​ទាក់ទាញ​ក្មេង​ស្រី​មាត់​ចច្រែត​ម្នាក់​នេះ​បាន​យ៉ាង​ម៉េច?