CEO - បណ្ដូលចិត្ត
ជេសស៊ីត្រូវម្ដាយបង្ខំអោយមករស់នៅជាមួយនឹងចិត្រាក្នុងខន់ដូតែមួយក្នុងរយៈពេលមួយខែ។ បើពួកគេមិនអាចស្រលាញ់គ្នាបានទេ ម្តាយនាងក៏នឹងលែងបង្ខំនាងអោយរៀបការជាមួយនឹងអនាគតCEOរបស់ក្រុមហ៊ុន UniCam Airwayម្នាក់នេះទៀតដែរ។ ក្មេងស្រីអាយុម្ភៃមួយឆ្នាំម្នាក់នេះ មើលមកចិត្រា កំលោះសង្ហារាងខ្ពស់ស្រលះអាយុ២៩ឆ្នាំដូចជាគូសត្រូវម្នាក់។ នាងគិតថា គេជាមនុស្សចាស់ ចូលចិត្តតែគ្រប់គ្រងនាងគ្រប់រឿង។ នាងមិនចូលចិត្តគេបន្តិចណាឡើយ។ អ្នកកំលោះក៏មិនធ្លាប់មើលមកនាងលើសពីប្អូនស្រីដែរ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរបន្ទាប់ពីគេមកនៅក្នុងខន់ដូជាមួយនឹងក្មេងស្រីរប៉ិលរប៉ូចម្នាក់នេះ។ គេលង់នឹងនាងដោយមិនដឹងខ្លួន។ មនុស្សប្រុសនឹងធឹង មឹសៗមិនសូវចេះនិយាយដូចគេ អាចនឹងទាក់ទាញក្មេងស្រីមាត់ចច្រែតម្នាក់នេះបានយ៉ាងម៉េច?